ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំតាមរយៈប្រព័ន្ធវីឌីអូអនឡាញ ជាមួយលោក Davide Berton តំណាងសហភាពអឺរ៉ុប និងតំណាងអង្គភាពពាក់ព័ន្ធ ក្រោមឱវាទ កសហវ.
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ ២០២៣

នាថ្ងៃអង្គារ ១កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣, វេលាម៉ោង ២:០០នាទី រសៀល, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), ដឹកនាំដោយឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និង មន្ត្រីជំនាញ នៃ អ.គ.ហ. បានរៀបចំកិច្ចប្រជុំតាមរយៈប្រព័ន្ធវីឌីអូអនឡាញ ជាមួយលោក Davide Berton តំណាងសហភាពអឺរ៉ុប និងតំណាងអង្គភាពពាក់ព័ន្ធ ក្រោមឱវាទ កសហវ. ក្នុងនោះរួមមាន៖ ក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, អគ្គនាយកដ្ឋានពន្ធដារ, អគ្គលេខាធិការដ្ឋាន កសហវ., អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គាធិការដ្ឋាន, និងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ ព្រមទាំងតំណាងអាជ្ញាធរសវនកម្មជាតិ ដើម្បីបន្តពិនិត្យ និងពិភាក្សាបញ្ចប់ការរៀបចំតម្រូវការជំនួយបច្ចេកទេស គាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម”។

ព័ត៌មានទាក់ទង